Headlines

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបជនដៃដល់ធ្វើសកម្មភាពចាប់រំលោភក្មេងស្រីអាយុ៦ឆ្នាំ នៅខណ្ឌដូនពេញ

ចេញផ្សាយថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងពីស្ដ្រីម្នាក់ ដែលអះអាងថា កូនស្រីរបស់ខ្លួនអាយុ៦ឆ្នាំ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណម្នាក់ធ្វើការរំលោភសេពសន្ថវៈ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នៅត្រង់ចំណុចភូមិ១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយអធិកាដ្ឋាននគរបាលខណ្ឌដូនពេញ និងខណ្ឌបឹងកេងកង ដោយធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ។ លុះនៅវេលាម៉ោង១៤៖៥០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ទួន គឹមហុង ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចផ្លូវជាតិលេខ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាយកដ្ឋានគរបាលព្រហ្មទណ្ឌ បញ្ជូនខ្លួនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕

Read More

ព័ត៌មានលំអិត ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូសណ្តោងរម៉ក…

ចេញផ្សាយថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី.ក្មេងចាស់ចំនួន០៦នាក់បានរងរបួសធ្ង.ន់ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងរថយន្តនិងម៉ូតូសណ្តោងរ៉ឺម៉កនៅវេលាម៉ោង២២និង០០នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ (ផ្លូវទៅភ្នំសំពៅ)ស្ថិតក្នុងភូមិគោកពន្លៃ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។ ប្រភពពីពលរដ្ឋបានអោយដឹងថា ករណីគ្រោះចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូសណ្តោងរ៉ឺម៉កដែលមានផ្លាកលេខ បាត់ដំបង1C-7405 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរជាមនុស្សស្រីក្មេងចាស់ចំនួន០៥នាក់ផ្សេងទៀត ទិសដៅពីលិចទៅកើត ចំណែករថយន្តម៉ាក PRIUS ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AR-6811 បើកបរដោយបុរសម្នាក់ លុះមកដល់ចំណុចកើតហេតុបានជ្រុលបុកពីក្រោយរ៉ឺម៉ក បណ្តាលអោយមនុស្ស០៥នាក់របួសធ្ង.ន់ និងម្នាក់ស្រាលរួចរថយន្តបន្តបើករត់គេចជាច្រើនគីឡូម៉ែត្រ ទើបចតរថយន្តទុកចោល។ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកជញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចជំនាញវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីចាត់ការតាមនីតិវិធីច្បាប់។

Read More

ឯកឧត្តម ម៉ែន អេង និងឯកឧត្តម ម៉ម វណ្ណៈ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ខេត្តស្វាយរៀង

ចេញផ្សាយថ្ងៃព្រហស្បតិ៍ទី២០ ខែកុម្ភះ ឆ្នាំ២០២៥   នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត និងឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាធិបតីក្នុងពិធីប្រជុំផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ខេត្តស្វាយរៀង។ អញ្ជើញចូលរួមក្នុងឱកាសនោះរួមមាន​៖ លោក ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង, លោកប្រធានមន្ទីរព័ត៌មានខេត្ត, រួមទាំងសិក្ខាកាមដែលបានអញ្ជើញចូលរួមសរុបប្រមាណ ១១៥នាក់។ ឯកឧត្តមអភិបាលរង បានថ្លែងថា កម្មករ កម្មការិនីនៅក្នុងខេត្តស្វាយរៀង មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយសារតែកត្តាសុខសន្តិភាពការអភិវឌ្ឍ និងបង្កើតថ្មីទៀតនូវរោងចក្រសហគ្រាស ជាពិសេសគឺតំបន់សេដ្ឋកិច្ចពិសេសកំពុងតែដំណើរការយ៉ាងមមារញឹកជាហេតុធ្វើឱ្យបងប្អូនកម្មករ កម្មការិនី ធ្វើការងារបានជាប់លាប់ជាប្រចាំថ្ងៃ។ ឯកឧត្តម បានផ្ដាំផ្ញើទៅបងប្អូនកម្មករកម្មការិនី ត្រូវថែរក្សាសុខភាពឱ្យបានល្អ ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសគឺកាត់បន្ថយការហូបគ្រឿងកំប៉ុងដែលមានជាតិផ្អែម។ ឯកឧត្តម ម៉ែន អេង បានបន្ថែមថា យុវជន…

Read More

ចាប់បានហើយ ឃាត-ក ជនជាតិចិនពីរនាក់ សម្លាប់នារីខ្មែរជាសង្សា ហើយយកទៅចោលទាំងអាក្រាតកាយ យ៉ាងសាហាវឃោឃៅព្រៃផ្សៃ

ចេញផ្សាយថ្ងៃច័ន្ទទី៣ ខែមីនា ឆ្នាំ២០២៥ ភ្នំពេញ៖ សមត្ថកិច្ចចាប់ខ្លួនជនជាតិចិនចំនួន ២នាក់ ពាក់ព័ន្ធករណីសម្លា.ប់ក្មេងស្រីម្នាក់ និងយកទៅក.ប់ដីទាំងអាក្រា.តកាយនៅក្បែរផ្សារទំនើប Aeon3 ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥។ ក្រោយពីទទួលបានពាក្យបណ្តឹង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតប្រទះឃើញសា.កស.ពនារីម្នាក់ដែលមានភិនភាគដូចនឹងនារីរងគ្រោះ ដែលសង្ស័យជាករណីឃាតកម្ម ត្រូវបានគេកប់ដីខ្សាច់ក្បែរផ្សារទំនើប Aeon3 ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។  ភ្លាមៗនោះកម្លាំងជំនាញបានបន្តការស្រាវជ្រាវ ដោយឃាត់ខ្លួនបានជនសង្ស័យពីរនាក់ ឈ្មោះ CHEN CONG ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខ EM2676148 ត្រង់ចំណុច អាគារព្រីនស៍ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (សង្សារនារីរងគ្រោះ)និងឈ្នោះ LI HAOHAO ភេទប្រុស ជនជាតិចិន អាយុ៣៤ឆ្នាំ លិខិតឆ្លងដែនលេខ EB2013601 ត្រង់ចំនុចស្ពានអាកាសសង្កាត់ចង្រែលើ ខណ្ឌមានជ័យរាជធានីភ្នំពេញ ។  ក្រោយពីការសាកសួរនាក់ទាំងពីរបានសារភាពថា ពួកខ្លួនពិតជាបានចូលរួមក្នុងសកម្មភាពសម្លា.ប់នារីជនរគ្រោះខាងលើមែន…

Read More

កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបគ្រឿងញៀនជាង ២គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យ៣នាក់!

ចេញផ្សាយថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ កំពង់ស្ពឺ៖ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ១៨:១០នាទីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចផ្លូវជាតិលេខ៤៤ គីឡូម៉ែត្រលេខ០៥ ភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ  កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដឹកនាំដោយលោកវរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានធ្វើ ឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ឈ្មោះ ឃាន ម៉េងលៀង ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិមុខខេត្ត សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីរក្សាទុកជួញដូរ ឬចែកចាយដោយខុសច្បាប់នូវសារធាតុញៀន នឹងបានឃាត់ខ្លួនបក្សពួកចំនួន០២នាក់ ឈ្មោះ កែវ សុធា (ហៅឌី) ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិបុរីកម្មករ សង្កាត់ច្បារមន…

Read More

រថយន្ត Lexus LX570 បត់ឆ្លងស្តុបខៀវ ជ្រុលទៅបុករថយន្តTAKOMAបើកបំពានស្តុបពេញទំហឹងរងការខូចខាតធ្ងន់ធ្ងរ

ចេញផ្សាយថ្ងៃច័ន្ទទី២៤ ខែកុម្ភះ ឆ្នាំ២០២៥   ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាក TACOMAមួយគ្រឿងបោះពួយយ៉ាងលឿនទាំងបំពានស្តុបក៏ត្រូវរថយន្តម៉ាកLexus LX570បើកបរដោយបុរសម្នាក់បត់ឆ្លងស្តុបខៀវជ្រុលទៅបុកចំពីក្រោយផ្នែកចំហៀងខាងឆ្វេង បណ្តាលឲ្យដាច់ច់កង់ រងការខូចខាតសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងនាវេលាម៉ោង១២:៣០នាទីថ្ងៃត្រង់ ទី២៤ ខែកុម្ភះ ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវ៦០ម៉ែត្រ កែង៥០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោរ រាជធានីភ្នំពេញ។ បើតាមការបញ្ជាក់ពីកន្លែងកើតហេតុខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្តម៉ាក Lexus LX 570 ពណ៌ស្ករមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 20-3399 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែត្រ ទិសដៅពីជើងមកត្បូងក្នុងល្បឿនមធ្យម លុះពេលបើកមកដល់ចំណុចកើតហេតុបានបួងចង្កូតបត់ឆ្វេង ឆ្លងភ្លើងស្តុបខៀវឆ្ពោះទៅផ្លូវ៦០ម៉ែត្រវិញពេលខណះពេលកំពុងតែបត់ឆ្លងស្រាប់តែមានរថយន្តម៉ាក TACOMAពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2BJ-2099 បើកបរដោយបុរសម្នាក់ចេញពីផ្លូវ៥០ម៉ែត្រខាងព្រែកហូ រួចបើកឆ្លងទាំងបំពានស្តុបក្នុងល្បឿនលឿន ក៏ត្រូវរថយន្ត LexusLX 570 បុកចំពីចំហៀងខាងឆ្វេងផ្នែកខាងក្រោយយ៉ាងពេញទំហឹងវិលជាច្រើនជុំបណ្តាលឲ្យដាច់កង់ម្ខាងរងការខូចខាតធ្ងន់ធ្ងរ ចំណែកឯរថយន្ត Lexus LX570វិញ ខូចខាតផ្នែងខាងមុខយ៉ាងដំណំ ភ្លាមនោះដែរភាគីម្ចាស់រថយន្តទាំងសង្ខារមិនបានរត់ទៅណានោះទេនៅកន្លែងកើតហេតុរង់ចាំការដោះស្រាយគ្នា។ បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចុះទៅដល់រួចឲ្យភាគីសងខាងសម្រួលគ្នាក្រោយពីសម្រួលគ្នាចប់ដោយភាគីម្ចាស់រថយន្ត TACOMAព្រមសងជាសំណងក្នុងថ្លៃការជួសជុលទៅលើរថយន្ត Lexus LX570ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង ៕

Read More

បំបែកសំណុំរឿងឃាតកម្មនៅក្រុងអរិយក្សត្រ ៖ កម្លាំងអាវុធហត្ថខេត្តកណ្តាល ចាប់ខ្លួនជនសង្ស័យ២នាក់

ចេញផ្សាយថ្ងៃសុក្រទី២១ ខែកុម្ភះ ឆ្នាំ២០២៥   កណ្ដាល៖ កម្លាំងអាវុធហត្ថខេត្តកណ្តាលសហការជាមួយកម្លាំងអាវុធហត្ថខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចុះស្រាវជ្រាវបំបែកសំណុំរឿងករណីឃាតកម្មនៅក្រុងអរិយក្សត្រ ស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅពន្ធនាគារខេត្តកណ្ដាល ។ លោកឧត្ដមសេនីយ៍ ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ​ឆ្នាំ ២០២៥ ​បានឱ្យដឹងថា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងជំនាញអាវុធខេត្តកណ្តាល និងអាវុធហត្ថក្រុងអរិយក្សត្រ បានសហការជាមួយអាវុធខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចុះស្រាវជ្រាវ​ស្វែងរកចាប់ខ្លួនជនល្មើសចំនួន ០២នាក់ (ស្រី០១) នៅគោលដៅពីរផ្សេងគ្នា។ លោកឧត្ដមសេនីយ៍ ត្រី សំ តុលា បានបញ្ជាក់ថា លើកទី១ ចាប់ខ្លួនជនត្រូវចោទឈ្មោះ ភក្តី ភេទស្រី អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅសង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ នៅចំណុចសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លើកទី២ ចាប់ខ្លួនជនត្រូវចោទឈ្មោះ សុខប៊ី ភេទប្រុស…

Read More

ស្លា.ប់២នាក់​ និងរបួស១៤នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍លើផ្លូវព្រលានយន្តហោះសៀមរាបអង្គរ.!

ចេញផ្សាយថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥   សៀមរាប៖ យ៉ាងហោចណាស់មានមនុស្ស២នាក់បានបាត់បង់ជីវិត ខណៈ១៤នាក់ផ្សេងទៀតកំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់ ក្រោយជួបហេតុការណ៍គ្រោះថ្នាក់រថយន្ត២គ្រឿង និងរ៉ឺម៉កមួយគ្រឿងបុកគ្នាពេញទំហឹង នៅរសៀថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ លើផ្លូវព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ ស្ថិតក្នុងភូមិដំរីកូន ឃុំ ពពេល ស្រុកសូទ្រនិគម ។ យោងតាមការបញ្ជាក់ពីមន្ត្រីសមត្ថកិច្ចដែលបានចុះទៅអន្តរាគមន៍ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ គឺរវាងរថយន្តម៉ាកលុចសុីស RX 300 ពាក់ស្លាកលេខភ្នំពេញ ២M-៨៩៥៣ បុកជាមួយរថយន្តម៉ាកហ្វដពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប ២D-១៩៩៧ ក្នុងទិសដៅបញ្ច្រាសទិសគ្នា ហើយបន្តទៅបុករ៉ឺម៉កមួយគ្រឿងទៀតបណ្ដាលឱ្យស្លាប់មនុស្ស២នាក់ ខណៈមនុស្ស១៤នាក់ផ្សេងទៀតត្រូវបានដឹកតាមរថយន្តយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។ ក្រោយកើតហេតុ កម្លាំងមន្ត្រីនគរបាលជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះទៅកាន់ទីតាំងកើតហេតុ ដើម្បីធ្វើការសាកសួរព័ត៌មានបន្ថែមព្រមទាំងធ្វើការវាស់វែង និងសម្រួលការធ្វើចរាចររបស់បងប្អូនប្រជាពលរដ្ឋ។ រីឯ សពជនរងគ្រោះទាំង២នាក់ ត្រូវបានសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកអត្តសញ្ញាណ ដើម្បីផ្ដល់ជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Read More

គណ:ប្រតិភូតំណាងគណបក្សភ្លើងទៀន និង គណ:បក្សឆន្ទះខ្មែរះញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

ចេញផ្សាយថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥   ក្នុងឱកាសចូលរួមរំលែកមរណទុកដ៍ក្រៀមក្រំជាមួយក្រុមគ្រួសារ សពឯកឧត្តម អ្នកអ្នកញ៉ាឧត្តមមេត្រីវិសិដ្ឋហ៊ុនសាន ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននោះ គណៈប្រតិភូតំណាងគណបក្សភ្លើងទៀននិងគណបក្សឆន្ទៈខ្មែរ ដឹកនាំដោយ ឯកឧត្តម សុក ហាច ប្រធានគណបក្សឆន្ទៈខ្មែរ និងឯកឧត្តម ហុង សុកហួរ ប្រធានស្តីទីគណបក្សភ្លើងទៀនបានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ្នកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នៅព្រឹកថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៥។ ក្នុងវេលាពោរពេញដោយ សមានទុក្ខនេះ គណប្រតិភូ តំណាងគណបក្សភ្លើងទៀន និងគណបក្ស ឆន្ទៈខ្មែរបានសម្តែងនូវសមានទុក្ខដ៏មហាក្រៀមក្រំបំផុត និងតក់ស្លុត ក្នុងចិត្ត ជាអនេកប្បការ ចំពោះចំពោះការទទួលមរណភាព របស់ ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុនសាន រដ្ឋលេខាធិការ ក្រសួងសាធា រណការនិងដឹកជញ្ជូនត្រូវជាបងប្រុសបង្កើតរបស់សម្តេចតេជោនិងបានចាត់ទកមរណភាព របស់ឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋិ គឺជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើម១រូប បិតា បិតាក្មេក និងជីតា ប្រកបដោយ ព្រហ្មវិហារធម៌ និងជាបងប្រុសជាទីគោរពស្រឡាញ់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារ សាច់ញាតិដ៏គួរឱ្យសោកសង្រេងនិងអាឡោះអាល័យ។…

Read More

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជិត១ម៉ឺនបណ្ណ ជូនពលរដ្ឋ ក្នុងស្រុកសាមគ្គីមានជ័យ

ចេញផ្សាយថ្ងៃច័ន្ទទី២៤ ខែកុម្ភះ ឆ្នាំ២០២៥ ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៩ ៨២៩បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៤ ២០២គ្រួសារ នៅភូមិចំនួន៥ ក្នុងឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ។  ឯកឧត្តម ឆាយ ឫទ្ធិសែន ចូលរួមអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នាឱកាសនេះ និងសូមស្នើដល់បងប្អូនត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាឯកសារនេះឲ្យបានត្រឹមត្រូវ ប្រើប្រាស់បានចំគោលដៅ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ដើម្បីគាំទ្រដល់ការកសាងជីវភាពគ្រួសារឲ្យបានកាន់តែល្អប្រសើរ ហើយក៏សូមឲ្យមន្ទីរ-អង្គភាព និងអាជ្ញាធរដែលមានការពាក់ព័ន្ធ សូមបន្តចូលរួមសហការគាំទ្រដល់ដំណើរការចុះបញ្ជីដីធ្លី ដែលនៅសេសសល់ ក្នុងខេត្តកំពង់ឆ្នាំងឈានទៅបញ្ចប់ការចុះបញ្ជីដីធ្លីតាមផែនការដែលកំណត់៕

Read More