Headlines

ពិតជាសំណាងណាស់ ស្រីតី លក់ផ្កា បានមកជួបសម្ដេចតេជោពុក

ចេញផ្សាយថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ចៅស្រី ស៊ុន ស្រីតី បានជួប លោកតា សម្ដេចតេជោ ហើយ នៅរសៀលថ្ងៃអាទិត្យ ១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ក្រុមគ្រួសាររបស់ ចៅស្រី ស៊ុន ស្រីតី(ចៅស្រីតូច លក់ផ្កា) ចូលជួប និងបានសួរសុខទុក្ខនៅភូមិគ្រឹះតាខ្មៅ។ បន្ទាប់ពីបានសាកសួរពីស្ថានភាពរស់នៅក្នុងគ្រួសារ  និងការសិក្សារបស់ចៅៗ គឺមានជីវភាពលំបាក កំពុងរស់នៅផ្ទះដែលជាផ្ទះបងឱ្យស្នាក់អាស្រ័យបណ្ដោះអាសន្ន ស្ថិតនៅភូមិថ្មី(គីរីរម្យ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងនោះដែរគឺកំពុងបង់រំលោះម៉ូតូ ១គ្រឿងដើម្បីជាមធ្យោបាយប្រកបរបរប្រចាំថ្ងៃផងដែរ។    ដែលប្រាក់ចំណូល និងសន្សំទាំងប្ដីនិងប្រពន្ធគឺបានតែមួយគ្រប់បង់រំលោះម៉ូតូប្រចាំខែប៉ុន្នោះ។  គ្រួសារចៅស្រី តី មាន សមាជិក ៥នាក់ រួមមាន៖ – ឪពុកឈ្មោះ សេង រិទ្ធ អាយុ៤០ឆ្នាំ…

Read More

ស្លា.ប់២នាក់​ និងរបួស១៤នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍លើផ្លូវព្រលានយន្តហោះសៀមរាបអង្គរ.!

ចេញផ្សាយថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥   សៀមរាប៖ យ៉ាងហោចណាស់មានមនុស្ស២នាក់បានបាត់បង់ជីវិត ខណៈ១៤នាក់ផ្សេងទៀតកំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់ ក្រោយជួបហេតុការណ៍គ្រោះថ្នាក់រថយន្ត២គ្រឿង និងរ៉ឺម៉កមួយគ្រឿងបុកគ្នាពេញទំហឹង នៅរសៀថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ លើផ្លូវព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ ស្ថិតក្នុងភូមិដំរីកូន ឃុំ ពពេល ស្រុកសូទ្រនិគម ។ យោងតាមការបញ្ជាក់ពីមន្ត្រីសមត្ថកិច្ចដែលបានចុះទៅអន្តរាគមន៍ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ គឺរវាងរថយន្តម៉ាកលុចសុីស RX 300 ពាក់ស្លាកលេខភ្នំពេញ ២M-៨៩៥៣ បុកជាមួយរថយន្តម៉ាកហ្វដពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប ២D-១៩៩៧ ក្នុងទិសដៅបញ្ច្រាសទិសគ្នា ហើយបន្តទៅបុករ៉ឺម៉កមួយគ្រឿងទៀតបណ្ដាលឱ្យស្លាប់មនុស្ស២នាក់ ខណៈមនុស្ស១៤នាក់ផ្សេងទៀតត្រូវបានដឹកតាមរថយន្តយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។ ក្រោយកើតហេតុ កម្លាំងមន្ត្រីនគរបាលជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះទៅកាន់ទីតាំងកើតហេតុ ដើម្បីធ្វើការសាកសួរព័ត៌មានបន្ថែមព្រមទាំងធ្វើការវាស់វែង និងសម្រួលការធ្វើចរាចររបស់បងប្អូនប្រជាពលរដ្ឋ។ រីឯ សពជនរងគ្រោះទាំង២នាក់ ត្រូវបានសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកអត្តសញ្ញាណ ដើម្បីផ្ដល់ជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Read More

មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ ១នាក់ រឹបអូសបានថ្នាំជិត ៤គីឡូក្រាម នៅភូមិសាស្ត្ររាជធានីភ្នំពេញ

  មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ ១នាក់ រឹបអូសបានថ្នាំជិត ៤គីឡូក្រាម នៅភូមិសាស្ត្ររាជធានីភ្នំពេញ  រាជធានីភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំកម្លាំងប្រតិបត្តិការ ស៊ើបអង្កេតបង្ក្រាបបទល្មើសគ្រឿងញៀន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលដឹកនាំការងាររដ្ឋបាល និងបច្ចេកទេស មន្ទីរប្រឆាំងគ្រឿងញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កាលថ្ងៃទី២១ និង២២ ខែមីនា ឆ្នាំ២០២៥ កម្លាំងការិយាល័យ (ក១) ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនៈ នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក ហុង វណ្ណរិទ្ធ នាយករងមន្ទីរ  បានសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះបង្ក្រាបករណីរក្សាទុក និងជួញដូរគ្រឿងញៀន នៅគោលដៅចំនួ៤ទីតាំង ក្នុងរាជធានីភ្នំពេញ  ជាលទ្ធផលកម្លាំងជំនាញចាប់ខ្លួនជនសង្ស័យចំនួន១នាក់ ជាជនជាតិចិនតៃវ៉ាន់ ព្រមទាំងរឹបអូសបានគ្រឿងញៀនសរុបទម្ងន់…

Read More

អញ្ជើញបុរសជនជាតិខ្មែរ ០១នាក់ ពាក់ព័ន្ធនឹងការបង្ហោះវីដេអូដាក់ LOGO នគរបាលក្រុងកំពង់សោមលើកម្មវិធី TIKTOK ។

ចេញផ្សាយថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ អញ្ជើញបុរសជនជាតិខ្មែរ ០១នាក់ ពាក់ព័ន្ធនឹងការបង្ហោះវីដេអូដាក់ LOGO នគរបាលក្រុងកំពង់សោមលើកម្មវិធី TIKTOK ។ ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ មានគណនី TIKTOK មួយបានបង្ហោះវីដេអូដោយដាក់ LOGO របស់អធិការដ្ឋាននគរបាលក្រុងកំពង់សោមនៅលើ Profile ។ កម្លាំងនគរបាលព្រហ្មទណ្ឌ បានសហការជាមួយអធិការដ្ឋាននគរបាលក្រុងកំពង់សោមស្រាវជ្រាវយ៉ាងម៉្មត់ចត់ ។ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ២១និង០០ កម្លាំងសមត្ថកិច្ចបានហៅបុរសខាងលើ នៅម្តុំដើមឈើចាំស្នេហ៍ សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ មកសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។ បុរសនេះមាន ឈ្មោះ ច្រឹង ប៊ីអែល ភេទ ប្រុស អាយុ ១៦ឆ្នាំ ជាកម្មករទឹកស្អាត មានទីលំនៅ ភូមិទួល ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ វត្ថុតាងមានទូរស័ព្ទដៃ iPhone ពណ៌ទឹកប្រាក់…

Read More

មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនបរទេស៥នាក់ រឹបអូសបានថ្នាំជាង ១០០គីឡូក្រាម នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ

ចេញផ្សាយថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥   រាជធានីភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំកម្លាំងប្រតិបត្តិការ ស៊ើបអង្កេតបង្ក្រាបបទល្មើសគ្រឿងញៀន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលដឹកនាំការងាររដ្ឋបាល និងបច្ចេកទេស មន្ទីរប្រឆាំងគ្រឿងញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ កម្លាំងជំនាញ (ក១) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៉ិន សុង នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក គង់ សីវឌ្ឍនា នាយការិយាល័យ ក១ សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ដឹកនាំសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ឆាយ សុត្រា…

Read More

ព័ត៌មានលំអិត ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូសណ្តោងរម៉ក…

ចេញផ្សាយថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី.ក្មេងចាស់ចំនួន០៦នាក់បានរងរបួសធ្ង.ន់ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងរថយន្តនិងម៉ូតូសណ្តោងរ៉ឺម៉កនៅវេលាម៉ោង២២និង០០នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ (ផ្លូវទៅភ្នំសំពៅ)ស្ថិតក្នុងភូមិគោកពន្លៃ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។ ប្រភពពីពលរដ្ឋបានអោយដឹងថា ករណីគ្រោះចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូសណ្តោងរ៉ឺម៉កដែលមានផ្លាកលេខ បាត់ដំបង1C-7405 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរជាមនុស្សស្រីក្មេងចាស់ចំនួន០៥នាក់ផ្សេងទៀត ទិសដៅពីលិចទៅកើត ចំណែករថយន្តម៉ាក PRIUS ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AR-6811 បើកបរដោយបុរសម្នាក់ លុះមកដល់ចំណុចកើតហេតុបានជ្រុលបុកពីក្រោយរ៉ឺម៉ក បណ្តាលអោយមនុស្ស០៥នាក់របួសធ្ង.ន់ និងម្នាក់ស្រាលរួចរថយន្តបន្តបើករត់គេចជាច្រើនគីឡូម៉ែត្រ ទើបចតរថយន្តទុកចោល។ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកជញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចជំនាញវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីចាត់ការតាមនីតិវិធីច្បាប់។

Read More