Headlines

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបជនដៃដល់ធ្វើសកម្មភាពចាប់រំលោភក្មេងស្រីអាយុ៦ឆ្នាំ នៅខណ្ឌដូនពេញ

ចេញផ្សាយថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងពីស្ដ្រីម្នាក់ ដែលអះអាងថា កូនស្រីរបស់ខ្លួនអាយុ៦ឆ្នាំ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណម្នាក់ធ្វើការរំលោភសេពសន្ថវៈ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នៅត្រង់ចំណុចភូមិ១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយអធិកាដ្ឋាននគរបាលខណ្ឌដូនពេញ និងខណ្ឌបឹងកេងកង ដោយធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ។ លុះនៅវេលាម៉ោង១៤៖៥០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ទួន គឹមហុង ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចផ្លូវជាតិលេខ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាយកដ្ឋានគរបាលព្រហ្មទណ្ឌ បញ្ជូនខ្លួនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕

Read More

គណ:ប្រតិភូតំណាងគណបក្សភ្លើងទៀន និង គណ:បក្សឆន្ទះខ្មែរះញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

ចេញផ្សាយថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥   ក្នុងឱកាសចូលរួមរំលែកមរណទុកដ៍ក្រៀមក្រំជាមួយក្រុមគ្រួសារ សពឯកឧត្តម អ្នកអ្នកញ៉ាឧត្តមមេត្រីវិសិដ្ឋហ៊ុនសាន ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននោះ គណៈប្រតិភូតំណាងគណបក្សភ្លើងទៀននិងគណបក្សឆន្ទៈខ្មែរ ដឹកនាំដោយ ឯកឧត្តម សុក ហាច ប្រធានគណបក្សឆន្ទៈខ្មែរ និងឯកឧត្តម ហុង សុកហួរ ប្រធានស្តីទីគណបក្សភ្លើងទៀនបានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ្នកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នៅព្រឹកថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៥។ ក្នុងវេលាពោរពេញដោយ សមានទុក្ខនេះ គណប្រតិភូ តំណាងគណបក្សភ្លើងទៀន និងគណបក្ស ឆន្ទៈខ្មែរបានសម្តែងនូវសមានទុក្ខដ៏មហាក្រៀមក្រំបំផុត និងតក់ស្លុត ក្នុងចិត្ត ជាអនេកប្បការ ចំពោះចំពោះការទទួលមរណភាព របស់ ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុនសាន រដ្ឋលេខាធិការ ក្រសួងសាធា រណការនិងដឹកជញ្ជូនត្រូវជាបងប្រុសបង្កើតរបស់សម្តេចតេជោនិងបានចាត់ទកមរណភាព របស់ឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋិ គឺជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើម១រូប បិតា បិតាក្មេក និងជីតា ប្រកបដោយ ព្រហ្មវិហារធម៌ និងជាបងប្រុសជាទីគោរពស្រឡាញ់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារ សាច់ញាតិដ៏គួរឱ្យសោកសង្រេងនិងអាឡោះអាល័យ។…

Read More

ឃាត់ខ្លួនម្ចាស់ប្រគេន ធារ៉ា កែឆ្នៃផលិតផល គ្មានគុណភាព ដោយគ្មានច្បាប់អនុញ្ញាត

ចេញផ្សាយថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥  ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវបានកម្លាំងសមត្ថកិច្ចខេត្ដពោធិ៍សាត់ចាប់ឃុំបណ្ដោះអាសន្ន ពាក់ព័ន្ធផលិតផលកូលាយកែឆ្នៃគ្រឿងសំអាងដោយគ្មានច្បាប់អនុញ្ញាត  កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ដពោធិ៍សាត់ បានចាប់ខ្លួនលោកស្រី ជួន សុធារ៉ា ម្ចាស់ក្រុមហ៊ុនសម្រស់ធារ៉ា ធីឌី សប ខលមេ ឯ.ក កាលពីថ្ងៃថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ រួចបញ្ជូនមកកាន់តុលាការខេត្តពោធិ៍សាត់នៅថ្ងៃនេះ រួចឃុំខ្លួនជាបណ្ដោះអាសន្ន។ ការចុះបង្ក្រាបនេះមិនមែនជាលើកទី១ទេ កន្លងមកនៅខេត្តស្វាយរៀងធ្លាប់បានចុះចាប់ និងបិទទីតាំងឃ្លាំងផលិតគ្រឿងសំអាងសម្រស់ធារ៉ា ម្ដងរួចមកហើយ ប៉ុន្តែក្រុមហ៊ុនមិនញញើតនឹងផ្លូវច្បាប់បន្ដិចដោយបន្ដចែកចាយគ្មានច្បាប់អនុញ្ញាតលើទីផ្សារ ២៥ខេត្ដក្រុង មិនខ្វាយខ្វល់ពីអំពើរទុច្ចរិតរបស់ខ្លួនទាល់តែសោះឡើយដោយអាងមានលុយច្រើន គិតថាមិនមានអ្នកណាធ្វើអ្វីកើត។ ដោយបទល្មើសកើតឡើងជាបន្តបន្ទាប់ នៅខេត្តពោធិ៍សាត់ឯណោះវិញ ទើបថ្មីៗសមត្ថកិច្ចបានចុះបង្ក្រាប ជាមួយមន្ត្រីជំនាញ ហើយបានរកឃើញថា ផលិតផលទាំងនោះផលិតដោយគ្មានស្ដង់ដារបច្ចេកទេស និងគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។ បច្ចុប្បន្នតំណាងអយ្យការអមសាលាដំបូងខេត្ដពោធិ៍សាត់ បានឃុំខ្លួនលោកស្រី ជួន សុធារ៉ា ម្ចាស់ក្រុមហ៊ុនសម្រស់ធារ៉ា ជាបណ្ដោះអាសន្ន និងបន្ដចាត់ការតាមនីតិវិធីច្បាប់៕

Read More

ចាប់បានហើយ ឃាត-ក ជនជាតិចិនពីរនាក់ សម្លាប់នារីខ្មែរជាសង្សា ហើយយកទៅចោលទាំងអាក្រាតកាយ យ៉ាងសាហាវឃោឃៅព្រៃផ្សៃ

ចេញផ្សាយថ្ងៃច័ន្ទទី៣ ខែមីនា ឆ្នាំ២០២៥ ភ្នំពេញ៖ សមត្ថកិច្ចចាប់ខ្លួនជនជាតិចិនចំនួន ២នាក់ ពាក់ព័ន្ធករណីសម្លា.ប់ក្មេងស្រីម្នាក់ និងយកទៅក.ប់ដីទាំងអាក្រា.តកាយនៅក្បែរផ្សារទំនើប Aeon3 ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥។ ក្រោយពីទទួលបានពាក្យបណ្តឹង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតប្រទះឃើញសា.កស.ពនារីម្នាក់ដែលមានភិនភាគដូចនឹងនារីរងគ្រោះ ដែលសង្ស័យជាករណីឃាតកម្ម ត្រូវបានគេកប់ដីខ្សាច់ក្បែរផ្សារទំនើប Aeon3 ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។  ភ្លាមៗនោះកម្លាំងជំនាញបានបន្តការស្រាវជ្រាវ ដោយឃាត់ខ្លួនបានជនសង្ស័យពីរនាក់ ឈ្មោះ CHEN CONG ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខ EM2676148 ត្រង់ចំណុច អាគារព្រីនស៍ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (សង្សារនារីរងគ្រោះ)និងឈ្នោះ LI HAOHAO ភេទប្រុស ជនជាតិចិន អាយុ៣៤ឆ្នាំ លិខិតឆ្លងដែនលេខ EB2013601 ត្រង់ចំនុចស្ពានអាកាសសង្កាត់ចង្រែលើ ខណ្ឌមានជ័យរាជធានីភ្នំពេញ ។  ក្រោយពីការសាកសួរនាក់ទាំងពីរបានសារភាពថា ពួកខ្លួនពិតជាបានចូលរួមក្នុងសកម្មភាពសម្លា.ប់នារីជនរគ្រោះខាងលើមែន…

Read More